មតិខុសគ្នាជុំវិញការប្រើសៀវភៅវាយសិស្ស និងការឆ្លើយតបរបស់គ្រូបង្រៀនម្នាក់
អត្ថបទបង្ហាញការរិះគន់និងការគាំទ្រ ព្រមទាំងមតិគ្រូម្នាក់អំពីវិន័យ ការសិក្សា និងការគោរពគ្រូនិងឪពុកម្ដាយ។
ខ្លឹមសារប្រភព
គ្រូបង្រៀននៅតែជាប្រធានបទក្ដៅគគុកដែលមហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមនៅបន្តវែកញែក ដោយមាន ទាំងការគាំទ្រ និងមិនគាំទ្រព្រោះមើលទៅការដាក់ពិន័យដោយប្រើដូចជាយកសៀវភៅវាយក្បាលសិស្ស ជាដើមនេះវា ហាក់មិនសូវសមទំនង និងផ្ទុយពីច្បាប់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំណត់។
ចំពោះការវែកញែក និងមតិខ្លះទៀតដែលជាការរិះគន់ខ្លាំង ដោយមានការប្រើពាក្យសម្ដីធ្ងន់ៗ ហើយមួយចំនួនទៀត លើកមតិថា គ្រូសម័យនេះកាន់តែយ៉ាប់ទៅៗ ខ្លះទៀតថា សម័យនេះហើយនៅមានគ្រូគំនិតចាស់គម្រិល យកទម្លាប់ពីមុន មកអនុវត្តជាមួយសិស្សសម័យនេះទៀត។
ក្រោយមានការវែកញែកមិនចេះចប់មិនចេះហើយបែននេះ ក៏មានការចោទជាសំនួរដោយលោកគ្រូបង្រៀនម្នាក់ថា គ្រូចាំតែខុសមែនទេ គ្រូចាំតែរងនូវការរិះគន់ ជេរប្រទេចមែនទេ? ចុះបើសិស្សមិនគោរពវិន័យ តើគ្រូត្រូវធ្វើបែបណា? ជាសិស្សតែមិនខិតខំរៀន មិនកត់មេរៀន ឡូឡាមិនស្ដាប់គ្រូពន្យល់ គ្មានច្បាប់ទម្លាប់ តើសិស្សចាត់ទុកសម្ដីគ្រូជាអ្វី? តើសម្ដីដែលគ្រូប្រាប់ គ្រូពន្យល់ ណែនាំគ្រាន់ជាការលេងសើច ឬគ្រាន់ជាខ្យល់ហើរកាត់ត្រចៀកមែនទេ?
លោកគ្រូបានបន្ថែមក្នុងន័យអប់រំថា ជាសិស្សល្អ ជាពលរដ្ឋល្អ ត្រូវមានវិន័យក្នុងខ្លួន គោរពលោកគ្រូ អ្នកគ្រូ គោរពចាស់ទុំ គោរពមាតាបិតា ខិតខំរៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ៕ ដោយ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14928",
"languageVersionId": "10613",
"visibilityVersion": "2",
"versionToken": "a1.ITpzwBnhZsfaICPtUNdNX0y_H25mT1C-SaLs9ScaKY8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
