កម្ពុជាបណ្ដេញជនបរទេស៣៧២នាក់ ពាក់ព័ន្ធការបំពានអន្តោប្រវេសន៍និងការងារ
របាយការណ៍អន្តោប្រវេសន៍កត់ត្រាស្ត្រី៥៤នាក់ក្នុងចំណោម៣៧២នាក់ និងសញ្ជាតិ១៨ប្រភេទ ពាក់ព័ន្ធការចូលដែន ស្នាក់នៅនិងធ្វើការខុសច្បាប់ ថ្ងៃទី១៩–២០ កុម្ភៈ។
ខ្លឹមសារប្រភព
នៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានអនុវត្តវិធានការច្បាប់ពាក់ព័ន្ធករណីជនបរទេសលួចឆ្លងដែន ស្នាក់នៅដោយគ្មានលិខិតត្រឹមត្រូវ និងធ្វើការងារខុសច្បាប់នៅកម្ពុជា។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបន្តអនុវត្តការបណ្ដេញជនបរទេសចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មានសញ្ជាតិចំនួន ១៨ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេត្យូពី ហ្គាណា យូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បូង និងចិនតៃវ៉ាន់។ ជនបរទេសទាំងនេះត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
ការបណ្ដេញចេញជនបរទេសចំនួនច្រើននេះ គឺអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងចំពោះមេខ្លោងដែលស្ថិតនៅពីក្រោយ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តល់សេរីភាព និងសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14910",
"languageVersionId": "10559",
"visibilityVersion": "2",
"versionToken": "a1.dCM9Hxy-ltbmuAGUrcmAJ3tJqukCR1axRAn0XqtAxzE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
