ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាតវ៉ាចំពោះប្រតិបត្តិការទ័ពជើងទឹកថៃ និងទាមទារប្រគល់ពលរដ្ឋ៣នាក់និងនាវានេសាទវិញ

កម្ពុជាថា ប្រតិបត្តិការថ្ងៃទី២២ កុម្ភៈ កើតឡើងចម្ងាយប្រហែល៧,២ម៉ៃល៍សមុទ្រពីកោះយ៉រ ខេត្តកោះកុង និងទាមទារបញ្ឈប់ការល្បាតនិងអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីតាមច្បាប់របស់ភាគីថៃ នៅក្នុងដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមការបញ្ជាក់ សកម្មភាពរបស់កងទ័ពជើងទឹកថៃ រួមមានការចាប់ខ្លួនពលរដ្ឋកម្ពុជា ៣នាក់ និងការរឹបអូសនាវានេសាទរបស់ពួកគេ នៅទីតាំងចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីកម្ពុជាបានចាត់ទុកសកម្មភាពខាងលើថា ជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងដែនទឹករបស់កម្ពុជា ព្រមទាំងផ្ទុយនឹងគោលការណ៍នៃច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យភាគីថៃ ដោះលែងពលរដ្ឋកម្ពុជា និងប្រគល់នាវានេសាទជាបន្ទាន់ បញ្ឈប់សកម្មភាពល្បាត និងអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាតនៅក្នុងដែនសមុទ្រកម្ពុជា ព្រមទាំងចាត់វិធានការសមស្រប ដើម្បីធានាមិនឱ្យកើតមានសកម្មភាពបែបនេះម្ដងទៀតនាពេលអនាគត។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14897",
  "languageVersionId": "10520",
  "visibilityVersion": "2",
  "versionToken": "a1.imLtDvnEvQBShQL7ThJuneZJKiG9yneVv8lRU39kTDA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។