ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាតវ៉ាចំពោះប្រតិបត្តិការទ័ពជើងទឹកថៃ និងទាមទារប្រគល់ពលរដ្ឋ៣នាក់និងនាវានេសាទវិញ

KPS99TV

សេចក្តីសង្ខេប

កម្ពុជាថា ប្រតិបត្តិការថ្ងៃទី២២ កុម្ភៈ កើតឡើងចម្ងាយប្រហែល៧,២ម៉ៃល៍សមុទ្រពីកោះយ៉រ ខេត្តកោះកុង និងទាមទារបញ្ឈប់ការល្បាតនិងអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាត។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិវិធីតាមច្បាប់របស់ភាគីថៃ នៅក្នុងដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

តាមការបញ្ជាក់ សកម្មភាពរបស់កងទ័ពជើងទឹកថៃ រួមមានការចាប់ខ្លួនពលរដ្ឋកម្ពុជា ៣នាក់ និងការរឹបអូសនាវានេសាទរបស់ពួកគេ នៅទីតាំងចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពីកោះយ៉រ ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីកម្ពុជាបានចាត់ទុកសកម្មភាពខាងលើថា ជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យភាព និងដែនទឹករបស់កម្ពុជា ព្រមទាំងផ្ទុយនឹងគោលការណ៍នៃច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យភាគីថៃ ដោះលែងពលរដ្ឋកម្ពុជា និងប្រគល់នាវានេសាទជាបន្ទាន់ បញ្ឈប់សកម្មភាពល្បាត និងអនុវត្តច្បាប់ដោយគ្មានការអនុញ្ញាតនៅក្នុងដែនសមុទ្រកម្ពុជា ព្រមទាំងចាត់វិធានការសមស្រប ដើម្បីធានាមិនឱ្យកើតមានសកម្មភាពបែបនេះម្ដងទៀតនាពេលអនាគត។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…