ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងធនធានទឹកប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នភ្លៀងកក់ខែអាចបង្កគ្រោះថ្នាក់និងប៉ះពាល់ផលដំណាំ

សេចក្ដីជូនដំណឹងថ្ងៃទី២៥ កុម្ភៈ ព្យាករភ្លៀងផ្គររន្ទះនិងខ្យល់ថ្ងៃទី២៦ កុម្ភៈដល់ថ្ងៃទី៣ មីនា លើផ្ទៃដី៣០%នៅវាលទំនាប និង៤០%នៅខ្ពង់រាបនិងឆ្នេរ ជាមួយរលក០.២៥–១ម៉ែត្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក បានឱ្យដឹងថា ខណៈនេះសម្ពាធទាបបានគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា ដែលនាំឱ្យមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ស្ទើរតែទូទាំងប្រទេស។ ដូច្នេះ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងកក់ខែ ដែលអាចប៉ះពាល់ដល់ផលដំណាំ និងបង្កគ្រោះថ្នាក់។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ភ្លៀងកក់ខែ អាចនឹងកើតមានពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ នឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៣០%។ តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក នឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០%។ ចំណែក តំបន់មាត់សមុទ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% រលកសមុទ្រមានកម្ពស់ចន្លោះពី០,២៥ម៉ែត្រទៅ ១,០០ម៉ែត្រ។ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14873",
  "languageVersionId": "10448",
  "visibilityVersion": "2",
  "versionToken": "a1.2oBgQIQEOHtVdUPWa1o2UW153BUJkRzEV07H4qhHKuk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។