ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យបច្ចេកទេសជលយានយន្ត
ការត្រួតពិនិត្យថ្ងៃទី២៥ កុម្ភៈផ្ដោតសភាពជលយានយន្ត ម៉ាស៊ីន អាវពោង ឧបករណ៍សង្គ្រោះ និងការទប់ស្កាត់ដឹកលើសកំណត់។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តដឹកជញ្ជូនទេសចរណ៍ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវទឹក។
នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តដែលធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្តទៅតាមបណ្តាកោះនានា។ កិច្ចប្រតិបត្តិការនេះ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
គោលបំណងសំខាន់នៃការត្រួតពិនិត្យនេះ ផ្តោតលើចំណុចបច្ចេកទេស និងវិធានការសុវត្ថិភាព រួមមាន៖ ពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីធានាថាជលយានយន្តមានសភាពរឹងមាំ និងម៉ាស៊ីនដំណើរការល្អ, ត្រួតពិនិត្យអាវពោង និងឧបករណ៍សង្គ្រោះបន្ទាន់ឱ្យមានគ្រប់គ្រាន់តាមចំនួនភ្ញៀវ, ទប់ស្កាត់ការដឹកភ្ញៀវលើសកំណត់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ, បង្កើនទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ និងបន្តដំណើរកម្សាន្តទៅតាមបណ្តាកោះនានា។
អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មជលយានយន្តទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវទឹកឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14862",
"languageVersionId": "10415",
"visibilityVersion": "2",
"versionToken": "a1.xxcK4kW-Tu075gMjpqawr4bqFmt3aNM2m8oNXPMGMAM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
