ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ហ៊ុន ម៉ាណែត ផ្ដល់បទសម្ភាស AFP អំពីព្រំដែននិងការប្រឆាំងឆបោកអនឡាញ

អត្ថបទដកស្រង់ទូរទស្សន៍ជាតិកម្ពុជា ថ្ងៃទី២៦ កុម្ភៈ រៀបរាប់បទសម្ភាសនៅបែលហ្សិក និងជំហរកម្ពុជាស្ដីពីព្រំដែន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់បទសម្ភាសពិសេសផ្តាច់មុខដល់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប្រទេសបែលហ្សិក ដោយលើកឡើងពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។ AFP បានសរសេរព័ត៌មានពីរដាច់ដោយឡែកអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជាដោយផ្តោតលើការខិតខំប្រឹងប្រែងរកដំណោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់ និងការប្រឆាំងនឹងស្កេមអនឡាញ ហើយត្រូវបានសារព័ត៌មាននានានៅលើពិភពលោកបានដកស្រង់ទៅផ្សព្វផ្សាយបន្តជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៦ ខែកុម្ភៈ។ ជុំវិញបញ្ហាជម្លោះព្រំដែន កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់សារព័ត៌មាន Reuters និង Fox News ដោយចង្អុលចំៗទៅកាន់ថៃថា កងកម្លាំងថៃបានកាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃបានគូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេចធិបតីថា នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់។ កាលពីសង្គ្រាម២១ថ្ងៃក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានបាត់បង់ទីតាំងឈរយ៉ាងហោចណាស់ ១៤កន្លែង នៅក្នុងខេត្តចំនួន៤។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14859",
  "languageVersionId": "10406",
  "visibilityVersion": "2",
  "versionToken": "a1.F7fgJ7B4ot9puuod0Q2VCTPPMOLpuJyVd3dZt5U0Y3s"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។