កម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាង លើវិស័យ TVET សំដៅឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មអនាគត
សិក្ខាសាលាថ្ងៃទី២៥ កុម្ភៈមានអ្នកចូលរួមប្រហែល១៣០នាក់ ពិភាក្សាកម្មវិធីសិក្សា សមត្ថភាពគ្រូ និងគោលនយោបាយ TVET។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាប្រទេសមេគង្គ–ឡានឆាង (LMC) ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្ពោះទៅអនាគតនៃការងារ»។
សិក្ខាសាលានេះ មានការចូលរួមជាកិត្តិយសពីលោក CHEN Cong អគ្គទីប្រឹក្សា នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា តំណាងស្ថានទូតវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១៣០នាក់។
ក្នុងឱកាសនោះ លោកជំទាវ ហ៊ឹម សុធារ័ត្ន បានបញ្ជាក់ថា គម្រោងក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងនេះ មានគោលបំណងលើកកម្ពស់ភាពជាដៃគូរវាងបណ្តាប្រទេសសមាជិក លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តាមរយៈការពង្រឹងបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងភាគីពាក់ព័ន្ធទូទាំងតំបន់។
គម្រោងនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ការលើកកម្ពស់សមត្ថភាពគ្រូបណ្តុះបណ្តាល និងការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ TVET ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំ។
លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសជាមួយភាគីចិន និងបណ្តាប្រទេសក្នុងតំបន់មេគង្គ–ឡានឆាង ដើម្បីរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យមានគុណភាព និងប្រកួតប្រជែងបានក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនឱកាសការងារសមរម្យសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជា ឱ្យអាចសម្របខ្លួនបានយ៉ាងមានប្រសិទ្ធភាព ទៅនឹងការផ្លាស់ប្តូររហ័សនៃបច្ចេកវិទ្យា និងនិន្នាការទីផ្សារការងារនាពេលអនាគត៕ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14858",
"languageVersionId": "10403",
"visibilityVersion": "2",
"versionToken": "a1.jnX565evWA-nplSw1i-F_PXpEEbBANCN_ZYyyay2XFQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
