ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត ដើម្បីបង្កើនប្រាក់ចំណូល

ប្រជានេសាទថាម្នាក់អាចដឹកភ្ញៀវប្រហែល២០ជើងក្នុងមួយខែ ចំណូល១០ម៉ឺនដល់២០ម៉ឺនរៀលក្នុងមួយជើង ខណៈភ្ញៀវនិងមន្ត្រីលើកការប្រុងប្រយ័ត្នសមុទ្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាពេលបច្ចុប្បន្ន ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ និងនាំគ្នាមកជួលទូកជិះទៅស្ទូចត្រីកម្សាន្ត ដែលធ្វើឱ្យអ្នកប្រកបរបររត់ទូកដឹកភ្ញៀវ អាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ថែមពីលើរបរនេសាទចម្បងរបស់ពួកគេ។ ប្រជានេសាទនៅខេត្តកំពត បាននាំគ្នាងាកមកបង្កើនសេវាដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត ព្រោះការដឹកភ្ញៀវមួយជើង អាចរកចំណូលបានចន្លោះពី ១០ម៉ឺន ទៅ ២០ម៉ឺនរៀល អាស្រ័យលើចម្ងាយជិត ឬឆ្ងាយ។ ជាមធ្យម ក្នុងមួយខែ ប្រជានេសាទម្នាក់ៗអាចចេញទូកដឹកភ្ញៀវបានប្រហែល ២០ជើង។ ប្រជានេសាទបានឱ្យដឹងថា កំណើននេះកើតមានដោយសារខេត្តកំពតមានការរៀបចំស្អាត និងការអភិវឌ្ឍល្អប្រសើរ ដែលទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។ លោក បាន់ តូ ម្ចាស់ទូកដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្ត នៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានឱ្យដឹងថា លោកបានប្រកបរបរនេសាទជាយូរឆ្នាំមកហើយ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីខេត្តកំពតមានការអភិវឌ្ឍរីកចម្រើន និងទាក់ទាញទេសចរច្រើនឡើង លោក និងអ្នកភូមិផ្សេងទៀតបានងាកមកចាប់អារម្មណ៍លើរបរដឹកភ្ញៀវទេសចរវិញ ព្រោះវាមានភាពងាយស្រួលជាងការចេញទៅនេសាទ ដោយគ្រាន់តែចេញទូក គឺទទួលបានប្រាក់កម្រៃ។ ចំណែកភ្ញៀវទេសចរ ដែលចូលចិត្តធ្វើដំណើរទៅស្ទូចត្រីកម្សាន្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយថា ការស្ទូចត្រីជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ទោះស្ទូចបានត្រី ឬមិនបានក៏ដោយ ក៏នៅតែមានអារម្មណ៍រីករាយ។ ម្យ៉ាងវិញទៀត ការអង្គុយលើទូកស្ទូចត្រីកណ្ដាលសមុទ្រ ឬក្បែរតំបន់កោះ ផ្តល់នូវទិដ្ឋភាព និងបរិយាកាសពិសេស ដែលពិបាកពណ៌នាឱ្យអ្នកដទៃយល់បាន។ ភ្ញៀវទេសចរបានបន្តថា ការចេញទៅស្ទូចត្រីនៅសមុទ្រ ឬក្បែរកោះ មិនធ្លាប់ជួបបញ្ហាអ្វីឡើយ ព្រោះពួកគេតែងតែសួរព័ត៌មានពីម្ចាស់ទូកដែលមានបទពិសោធន៍ អំពីស្ថានភាពខ្យល់ និងសុវត្ថិភាពសមុទ្រ។ ប្រសិនបើមានហានិភ័យ ម្ចាស់ទូកនឹងមិនអនុញ្ញាតឱ្យចេញដំណើរឡើយ។ មន្ត្រីជំនាញបានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានចំណង់ចំណូលចិត្តស្ទូចត្រី អាចស្វែងរកទីតាំងស្ទូចត្រីបានតាមដងព្រែក មាត់ឆ្នេរ និងតាមសហគមន៍នេសាទនានា។ លើសពីនេះ ក៏អាចជួលទូកសម្រាប់ដំណើរកម្សាន្តស្ទូចត្រីបាននៅតាមសហគមន៍ និងភូមិឋានរបស់ប្រជានេសាទផងដែរ។ ការធានាសុវត្ថិភាពភ្ញៀវ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយមន្ត្រីជំនាញ និងអាជ្ញាធរតែងចុះផ្សព្វផ្សាយ អប់រំ និងណែនាំប្រជានេសាទឱ្យមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់បំផុត។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14856",
  "languageVersionId": "10397",
  "visibilityVersion": "2",
  "versionToken": "a1.u-bYtI7BpamGNwL79BYQ64LXDltQfKu1We8piNF21zA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។