ជប៉ុនបង្ហាញឆន្ទៈបន្តគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
លោក HAYASHI TEIJI ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ បានជួបរដ្ឋមន្ត្រីការបរទេសស្ដីទី អ៊ាត សោភា ថ្ងៃទី២៥ កុម្ភៈ និងបញ្ជាក់ជប៉ុនគាំទ្រដំណោះស្រាយសន្តិវិធី។
ខ្លឹមសារប្រភព
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន បាននិយាយថា រដ្ឋាភិបាលជប៉ុននៅតែបង្ហាញឆន្ទៈបន្តគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ការបង្ហាញឆន្ទៈនេះ ត្រូវបានបញ្ជាក់ឡើងជាថ្មីម្ដងទៀតដោយឯកឧត្តម HAYASHI TEIJI ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គនៃក្រសួងការបរទេសជប៉ុន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ាត សោភា ក្នុងឋានៈជារដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។
យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះលោកជំទាវ អ៊ាត សោភា បានថ្លែងប្រាប់ ឯកអគ្គរដ្ឋទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គអំពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ។ លោកជំទាវ បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជា ដែលបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយប្ដេជ្ញាចិត្តខិតខំជំរុញនូវការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយនេះដោយសន្តិវិធី។ ទាក់ទងបញ្ហាជម្លោះព្រំដែននេះ ឯកឧត្តម HAYASHI TEIJI បានបញ្ជាក់អំពីឆន្ទៈរបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រកិច្ចប្រឹងប្រែងស្ដារសន្តិភាពឡើងវិញ និងជាពិសេសការបន្តគាំទ្រដល់ការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14844",
"languageVersionId": "10361",
"visibilityVersion": "2",
"versionToken": "a1.K6fQzJriMFwG0tg1gs9awcfMPA-gqDy1D520EI-WcD0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
