សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសហព័ន្ធគុនខ្មែរ ពិចារណាលុបសេចក្តីជូនដំណឹងហាមឃាត់កីឡាករ២រូបជាបន្ទាន់
ហ៊ុន សែន ស្នើរង់ចាំកីឡាករនិងគណៈប្រតិភូត្រឡប់ពីប្រកួតក្រៅប្រទេសសិន ទើបពិភាក្សាដោះស្រាយដោយសាមគ្គីភាពនិងផលប្រយោជន៍ជាតិ។
ខ្លឹមសារប្រភព
យោងតាមការបង្ហោះលើផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវែកញែកជាសាធារណៈ លើករណី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចេញសេចក្តីជូនដំណឹងហាមឃាត់កីឡាករ២រូប មិនឲ្យចូលរួមប្រកួតរយៈពេល៦ខែ ខណៈកីឡាករទាំងពីរកំពុងត្រៀមចេញប្រកួតនៅក្រៅប្រទេស។
សម្តេចតេជោ បានសំណូមពរយ៉ាងទទូចឲ្យសហព័ន្ធ ពិចារណាលុបចោលសេចក្តីជូនដំណឹងខាងលើជាបណ្ដោះអាសន្នសិន ដោយលើកឡើងថា បញ្ហានេះពាក់ព័ន្ធទាំងកិត្តិយសជាតិ និងរបៀបរបបដោះស្រាយការងារផ្ទៃក្នុងរបស់សហព័ន្ធផងដែរ។
សម្តេចតេជោបានបញ្ជាក់ថា ការដោះស្រាយបញ្ហាផ្សេងៗ គួរតែរង់ចាំឲ្យកីឡាករទាំងពីរ និងគណៈប្រតិភូវិលត្រឡប់ចូលប្រទេសវិញសិន ហើយបន្ទាប់មកធ្វើការពិភាក្សា ដោះស្រាយដោយស្មារតីសាមគ្គីភាព ការយោគយល់ និងការគោរពផលប្រយោជន៍រួមជាតិ។
ការលើកឡើងនេះ គឺជាការលើកទឹកចិត្តឱ្យមានការដោះស្រាយបញ្ហាដោយប្រកបដោយភាពទន់ភ្លន់ និងទំនួលខុសត្រូវ ដើម្បីថែរក្សាផលប្រយោជន៍កីឡាជាតិ និងកិត្តិយសគុនខ្មែរនៅលើឆាកអន្តរជាតិ។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14834",
"languageVersionId": "10331",
"visibilityVersion": "2",
"versionToken": "a1.qHNBBKTzSrl7UINltIJ3F15cFq3bvkHJXjQyqyxrta8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
