ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងការបរទេសកម្ពុជាទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់ខ្ពស់ក្នុងអំឡុងជម្លោះនៅមជ្ឈិមបូព៌ា

ក្រសួងការបរទេសបានអំពាវនាវនៅថ្ងៃទី២៨ កុម្ភៈ ឱ្យគ្រប់ភាគីអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងជម្លោះមជ្ឈិមបូព៌ា ដែលប៉ះពាល់ជនស៊ីវិលនិងសន្តិភាព។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញការព្រួយបារម្ភ និងទទូចឱ្យគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ជាអតិបរិមានៅក្នុងអំឡុងភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងការបរទេសកម្ពុជា បានចេញសារបែបនេះដើម្បីជៀសវាងការរីករាលដាលស្ថានការណ៍នៅតំបន់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ខណ:ស្ថានភាពជម្លោះកំពុងតែតានតឹងខ្លាំងគួរព្រួយបារម្ភ។ បើតាមក្រសួងការបរទេស កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅ។ យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលនិងប៉ះពាល់ដល់សន្តិភាព។ សូមជម្រាបថា ជម្លោះនៅតំបន់មជ្ឍិមបូព៌ាបានងើបឡើងវិញសារជាថ្មីម្តងទៀត បន្ទាប់ពីអាម៉េរិករួមដៃជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភ: បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រមូលផ្តុំកងនាវាចម្បាំងយ៉ាងច្រើននៅក្នុងតំបន់ ដើម្បីព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយលើកម្មវិធីនុយក្លេអ៊ែរ។ ជម្លោះនេះបណ្ដាលឱ្យអ៊ីរ៉ង់បាញ់តបតលើអ៊ីស្រាអែល និងលើមូលដ្ឋានយោធាអាម៉េរិកជាច្រើនកន្លែងតាមបណ្ដាប្រទេសក្នុងតំបន់នេះ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14813",
  "languageVersionId": "10268",
  "visibilityVersion": "2",
  "versionToken": "a1.--yAeKt1W7aXxHEOl-nAtogkrukqGJQ2LHGhdHYKh18"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។