ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អគ្គលេខាធិការហ្វ្រង់កូហ្វូនីគ្រោងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកកម្ពុជាតាមព្រំដែន

ក្រោយជំនួបជាមួយប្រមុខរដ្ឋស្ដីទី ហ៊ុន សែន ថ្ងៃទី២ មីនា លោកស្រី Louise Mushikiwabo បានបង្ហាញគម្រោងទៅសួរសុខទុក្ខពលរដ្ឋភៀសសឹក តាមអ្នកនាំពាក្យព្រឹទ្ធសភា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅថ្ងៃទី០២ ខែមីនានេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានបង្ហើបប្រាប់ពីគម្រោងរបស់លោកស្រីដែលគ្រោងទៅសួរសុខទុក្ខជនភៀសខ្លួននៅតាមព្រំដែនដែលរងការប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ ខណៈលោកជំទាវកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងពីនៅក្រោយជំនួបនេះ។ ឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងបរិបទពិភពលោកដ៏ស្មុគស្មាញនេះ លោកជំទាវបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះផងដែរ។ ដោយឡែក សម្រាប់បរិបទប្រទេសកម្ពុជា លោកជំទាវ ក៏បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជានិងថៃ។ លោកជំទាវបានបង្ហើបប្រាប់សម្តេចតេជោថា លោកជំទាវអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ លោកជំទាវនឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅតាមព្រំដែន។ សម្តេចតេជោ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយនៅពេលដឹងលោកជំទាវ មានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។ សម្តេចចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ នូវជំហររបស់លោកជំទាវក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14802",
  "languageVersionId": "10235",
  "visibilityVersion": "2",
  "versionToken": "a1.Lxj27Bg8FvSgmRUJOog6JkNGPd_S8wdRvTPCIfF2d9k"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។