សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ខណៈអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងមានស្រាប់រវាងកម្ពុជា-ថៃ ស្របតាមច្បាប់អន្តរជាតិ
លោក ប្រាក់ សុខុន និងលោកស្រី Louise Mushikiwabo បានសួរសុខទុក្ខពលរដ្ឋភៀសសឹកនៅសៀមរាប ថ្ងៃទី៣ មីនា។ កម្ពុជាបន្តអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងអនុវត្តកិច្ចព្រមព្រៀងមានស្រាប់។
ខ្លឹមសារប្រភព
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅវត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់ នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញានានាជាធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយអនុញ្ញាតឱ្យប្រជាជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងដោយខុសច្បាប់។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋភៀសសឹកចំនួន ៤៩,៣៣១ នាក់ ទៀត ដែលពុំទាន់អាចវិលទៅលំនៅឋានវិញ។
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14792",
"languageVersionId": "10205",
"visibilityVersion": "2",
"versionToken": "a1.Lggp6nhSmiz-GyMGdtMPMmLGHDt8YO5MOvbAeDrUclI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
