អ្នកនាំពាក្យ៖បើប្រេងឡើងថ្លៃខ្លាំងរដ្ឋនឹងបន្តវិធានការជួយសម្រាលបន្ទុកពលរដ្ឋ
អ្នកនាំពាក្យ ប៉ែន សុវិជាតិ បានពន្យល់ថ្ងៃទី៤ ខែមីនា អំពីការបញ្ចុះថ្លៃ១សេនក្នុងមួយលីត្រ តាមកម្រិតតម្លៃអន្តរជាតិ និងថ្លៃលក់រាយសម្រាប់ថ្ងៃទី១–១០ ខែមីនា។
ខ្លឹមសារប្រភព
បន្ទាប់ពីផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមបន្តអនុវត្តន៍វិធានការនានា ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋនៅពេលតម្លៃប្រេងនៅលើទីផ្សារឡើងថ្លៃខ្លាំង។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ នៅថ្ងៃទី០៤ ខែមីនា វិធានការមួយចំនួនទាំងនេះ រាជរដ្ឋាភិបាលបានធ្វើកាលពីអាណត្តិមុនៗរហូតដល់បច្ចុប្បន្ន នៅពេលមានការកើនឡើងតម្លៃប្រេងសាំងជាសកល។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃលក់រាយ ១សេនដុល្លារក្នុង១លីត្រ ក្នុងករណីដែលប្រេងសាំងនៅលើទីផ្សារអន្តរជាតិមានតម្លៃចាប់ពី ៩០ដុល្លារក្នុង១បារ៉ែល ប្រេងម៉ាស៊ូតមានតម្លៃចាប់ពី១០០ដុល្លារ ក្នុង១បារ៉ែលឡើងទៅ។ ដោយឡែក តម្លៃប្រេងលក់រាយតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់ថ្លៃសម្រាប់រយៈពេល ១០ថ្ងៃម្តង។ ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃសាំងធម្មតាត្រូវឱ្យលក់ ៣៨៥០រៀលក្នុង១លីត្រ ប្រេងម៉ាស៊ូតត្រូវលក់ ៣៨៥០រៀលក្នុង១លីត្រ។ បើធៀបនឹង១០ថ្ងៃមុន ប្រេងសាំងធម្មតាកើន ១០០រៀល និងប្រេងម៉ាស៊ូតកើន ៥០រៀល។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាតិច ឬច្រើន អាចនឹងរងផលប៉ះពាល់ពីការស្ទុះទ្បើងនៃតម្លៃប្រេងអន្តរជាតិ ខណៈប្រទេសយើងមិនមែនជាប្រទេសផលិតប្រេងនោះទេ ដូច្នេះការប្រើប្រាស់បច្ចុប្បន្ន គឺផ្អែកលើការនាំចូល៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14790",
"languageVersionId": "10199",
"visibilityVersion": "2",
"versionToken": "a1.pUsoYQnVSsbmdF64EaFqiJH7iPw_wWdPKRCEmrsar-8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
