ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់សោម ចុះពិនិត្យប្រព័ន្ធអូរប្រឡាយ និងការស្តារប្រឡាយក្នុងសង្កាត់រាម ក្រុងកំពង់សោម
ក្រុមការងារដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា បានពិនិត្យអូរប្រឡាយ និងការស្តារប្រឡាយ នៅភូមិស្មាច់ដែង សង្កាត់រាម ថ្ងៃទី៥ ខែមីនា ដើម្បីកាត់បន្ថយការកកស្ទះទឹកនៅរដូវវស្សា។
ខ្លឹមសារប្រភព
ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់សោម រួមជាមួយក្រុមការងារក្រុងកំពង់សោម និងសង្កាត់រាម កាលពីថ្ងៃទី៥ខែមីនាឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយ និងការស្តារប្រឡាយទឹកមួយខ្សែស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដើម្បីឲ្យចរន្តទឹកហូរបានលឿនបញៀសពីការកកស្ទះបង្កជាជំនន់ទឹកភ្លៀងនៅរដូវវស្សា។
ព្រោះថាអូប្រឡាយមួយចំនួនរាក់រួមតូចដោយសារដីហូរចាក់ដូចនេះទើបក្រុមការងារដឹកនាំដោយឯកឧត្តម ឡៅ ទិព្វសីហា ចុះពិនិត្យដោយផ្ទាល់និងដាក់គ្រឿងចក្រកាយស្តាឲ្យបានធំទូលាយឡើងវិញ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14762",
"languageVersionId": "10115",
"visibilityVersion": "2",
"versionToken": "a1.rQzoTNEp7QOqp5R50weLWrf53inyWXYPMBLb9SGHkpQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
