ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងវប្បធម៌ប្រារព្ធ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ភឿង សកុណា ដឹកនាំពិធីខួប១១៥ឆ្នាំ ថ្ងៃទី៦ មីនា ដោយលើកតួនាទីស្ត្រី សន្តិសុខផ្លូវកាយផ្លូវចិត្ត និងការលុបបំបាត់ការរើសអើង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។ សម្រាប់ឆ្នាំនេះ ពិធីត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទដ៏មានអត្ថន័យគឺ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ តួនាទីរបស់ស្ត្រីក្នុងសង្គមនិងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនាទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីកចម្រើនរបស់សង្គមផង។ ក្នុងន័យនេះ និងតាមរយៈពាក្យស្លោក«ស្ត្រី គឺជាមាតានៃសង្គម» រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើកតម្កើងស្ត្រីនៅលើគ្រប់វិស័យ និងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ច្បាស់ ដោយមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏មានប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្មវិធីក៏បានរំលេចពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវ សន្តិសុខផ្លូវចិត្ត និងផ្លូវកាយ ជូនដល់ស្ត្រីទាំងក្នុងកន្លែងការងារ និងក្នុងរង្វង់គ្រួសារ ព្រមទាំងការលុបបំបាត់រាល់ទស្សនៈរើសអើង ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព និងពន្លឿនកិច្ចអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14751",
  "languageVersionId": "10082",
  "visibilityVersion": "2",
  "versionToken": "a1.Iq5_5pZEAjnL0_Ydx_qVqVt20Te5akb-u6TwM09QRfE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។