ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

តម្លៃប្រេងថ្ងៃទី៨–១០ មីនា៖ Gasoline92 ៤៤០០រៀល និងGasoil10ppm ៥១៥០រៀលក្នុងមួយលីត្រ

សេចក្តីជូនដំណឹងកំណត់តម្លៃលក់រាយដោយយោងរូបមន្ត និងទីផ្សារ ហើយបន្តការបញ្ចុះតម្លៃ៦,៥សេនដុល្លារក្នុងមួយលីត្រតាមគោលការណ៍មុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនះលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ តាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង នីតិកាលទី៦ នៃរដ្ឋសភា។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈអនុវត្ត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៥ ១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14743",
  "languageVersionId": "10058",
  "visibilityVersion": "2",
  "versionToken": "a1.bT2YTwH4O60X20q7uno01xgCLpjBRkGnqqN_azEGy9I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។