សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនះលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ តាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង នីតិកាលទី៦ នៃរដ្ឋសភា។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈអនុវត្ត ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៤ ៤០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា Gasoline 92 និង ៥ ១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 10ppm៕
ដោយ៖ ប៉ៃ សុឃីម







