ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រចេះត្រៀមរៀបចំបុណ្យទន្លេលើកទី១០ ថ្ងៃទី២៧–២៩ ខែមីនា

រដ្ឋមន្ត្រី ហួត ហាក់ និងអភិបាលខេត្ត វ៉ា ថន បានពិនិត្យការត្រៀមនៅថ្ងៃទី៧ ខែមីនា សម្រាប់ពិព័រណ៍ សិល្បៈ និងកីឡា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តក្រចេះ៖ ព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងនៅខេត្តក្រចេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងរបៀបរស់នៅរបស់ប្រជាពលរដ្ឋតាមដងទន្លេមេគង្គ ដែលជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ នៅតាមបណ្តោយមាត់ទន្លេក្នុងក្រុងក្រចេះ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។ ក្នុងឱកាសចុះពិនិត្យការរៀបចំ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ នឹងផ្តល់ឱកាសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តជាមួយសកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី ការប្រកួតកីឡា និងកម្មវិធីកម្សាន្តប្លែកៗជាច្រើនទៀត។ កម្មវិធីទាំងនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តមបានបន្ថែមថា បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែជួយលើកកម្ពស់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃបណ្តាខេត្តជាប់ដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់តាមដងទន្លេឱ្យមានភាពនិរន្តរភាព និងទទួលខុសត្រូវ។ បន្ថែមពីនេះ ព្រឹត្តិការណ៍បុណ្យទន្លេក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដោយរួមមាន៖ ការបង្ហាញពីសាមគ្គីភាព និងកិច្ចសហការរបស់តួអង្គពាក់ព័ន្ធទាំងអស់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែលផ្តោតលើការអភិរក្សធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន ការបង្កើនការយល់ដឹង និងការអប់រំសាធារណៈ ការលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ទេសចរណ៍ធំៗ។ ព្រឹត្តិការណ៍បុណ្យទន្លេបានក្លាយជាវេទិកាសំខាន់មួយ ក្នុងការភ្ជាប់សហគមន៍តាមដងទន្លេជាមួយការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ ខណៈដែលខេត្តក្រចេះ ត្រូវបានគេចាត់ទុកថា ជាតំបន់មានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ធម្មជាតិ ជាពិសេសទេសភាពទន្លេមេគង្គ និងជីវភាពប្រជាពលរដ្ឋតាមដងទន្លេ ដែលជាអត្តសញ្ញាណពិសេសមួយរបស់តំបន់នេះ៕ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14724",
  "languageVersionId": "10001",
  "visibilityVersion": "2",
  "versionToken": "a1.J4gq4gKMUqgO0pgm7Ho651VzYBMX_Czu8vdz3M64SQU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។