អគ្គិភ័យ៨ករណីកើតឡើងក្នុងពេល៧ថ្ងៃដើមខែមីនានេះ
ក្រសួងមហាផ្ទៃថា អគ្គិភ័យថ្ងៃទី១–៧ ខែមីនាឆេះផ្ទះ៧ខ្នង បន្ទប់២ ព្រៃ១កន្លែង និងសម្ភារប្រើប្រាស់មួយចំនួន។
ខ្លឹមសារប្រភព
ក្នុងរយៈពេល៧ថ្ងៃដើមខែមីនា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងចំនួន៨ករណីនៅទូទាំងប្រទេស។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ ពីថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែមីនា គ្រោះអគ្គិភ័យនេះ បានបណ្ដាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។
របាយការណ៍ដដែល បញ្ជាក់ថា ករណីអគ្គិភ័យដែលបានកើតឡើង គឺមានក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ កែប កំពង់ធំ និងខេត្តស្វាយរៀង។
គួរឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ មានគ្រោះអគ្គិភ័យកើតឡើង៧៨៧លើក បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ របួសធ្ងន់-ស្រាល៤៦នាក់ ឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ៥៩៩ខ្នង និងមានទីតាំងខូចខាតជាច្រើនទៀត។
ជាការកត់សម្គាល់ ក្នុងឆ្នាំកន្លងទៅ សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យអគ្គិភ័យឆេះរាលដាល ក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៥៤២លើក និង២៤៥លើកទៀតត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមបង្ការ និងពន្លត់អគ្គិភ័យបានបំពេញកាតព្វកិច្ច សហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់អគ្គិភ័យបឋមបានទាន់ពេលវេលា៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14712",
"languageVersionId": "9965",
"visibilityVersion": "2",
"versionToken": "a1.EoixSOaWuk5q1IhHEwHorfXx8UXyEktvmL6ZEGfj5Tg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
