ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកស្រី ចម និម្មល ដឹកនាំកិច្ចប្រជុំបន្តលើកទី១៥ពិនិត្យយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញា

កិច្ចប្រជុំថ្ងៃទី១១ ខែមីនា បានផ្តល់យោបល់បឋមលើសេចក្តីព្រាងយុទ្ធសាស្ត្រឆ្នាំ២០២៦–២០៣០ ស្តីពីម៉ាកភូមិសាស្ត្រទំនិញ និងធនធានពន្ធុ ចំណេះដឹងប្រពៃណី ព្រមទាំងវិញ្ញត្តិវប្បធម៌។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបន្តលើកទី១៥ របស់ គ.ក.ប. ដើម្បីបន្តពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើយុទ្ធសាស្រ្តជាតិចំនួន ២ រួមមាន៖ ១. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ឆ្នាំ២០២៦–២០៣០ ២. សេចក្តីព្រាងយុទ្ធសាស្រ្តជាតិសម្រាប់ ការពារ និងអភិរក្សធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញត្តិវប្បធម៌ ឆ្នាំ២០២៦–២០៣០ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន និងសមាជិក សមាជិកា នៃ គ.ក.ប. ព្រមទាំងសមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ក.ប. ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញផ្នែកកម្មសិទ្ធិបញ្ញាជាច្រើនរូប។ ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់ជាបឋមលើសេចក្តីព្រាងដំបូងនៃយុទ្ធសាស្រ្តជាតិទាំងពីរ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានជំរុញឱ្យលេខាធិការដ្ឋាន គ.ក.ប. បន្តពិនិត្យ និងពិភាក្សាលើលក្ខណៈបច្ចេកទេសបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្រ្តទាំងនេះមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14699",
  "languageVersionId": "9926",
  "visibilityVersion": "2",
  "versionToken": "a1.GOqELlkCGMRMFYhbVHmCF4GcFagh1nOPAl7IIwv7__0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។