ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស សុខា អញ្ជើញបញ្ចុះបឋមសិលាអគារស្នងការនគរបាលខេត្តព្រះសីហនុ

ពិធីព្រឹកថ្ងៃទី១២ ខែមីនា នៅសង្កាត់លេខ៣ ក៏មានការប្រគល់រថយន្ត Toyota Hiace ចំនួន៥គ្រឿងសម្រាប់បំពេញភារកិច្ចនគរបាលផងដែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី រួមជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា សាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវសន្តិភាព ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមាននិមន្តព្រះសង្ឃប្រោះព្រំ ដើម្បីសុំសេចក្តីសុខសប្បាយ និងសិរីមង្គល ក្នុងឱកាសចាប់ផ្តើមដំណើរការសាងសង់អគារថ្មីនេះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រគល់រថយន្ត TOYOTA HiACE ចំនួន ៥គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការបំពេញបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ដែលមកកាន់ខេត្តព្រះសីហនុ ប្រកបដោយភាពកក់ក្តៅ និងមានសុវត្ថិភាព៕ អត្ថបទ៖ ប៉ៃ សុឃីម រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14690",
  "languageVersionId": "9899",
  "visibilityVersion": "2",
  "versionToken": "a1.3B2vtParC-llKqehvIHQO3z1wPL83t-sa5dKmaEWwMQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។