ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិភាក្សារបៀបវារៈ៤

កិច្ចប្រជុំថ្ងៃទី១៣ ខែមីនាពិភាក្សាការបង្ក្រាបការឆបោក សេចក្តីព្រាងច្បាប់ ជនភៀសសឹក និងស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ចំនួន៤ ដែលពាក់ព័ន្ធនឹងសន្តិសុខសង្គម បញ្ហាមនុស្សធម៌ និងស្ថានភាពសេដ្ឋកិច្ចជាតិ។ របៀបវារៈសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ រួមមាន៖ ១- វឌ្ឍនភាពនៃការអនុវត្តការងារ និងទិសដៅបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងជាបញ្ហាប្រឈមសម្រាប់សន្តិសុខសង្គម និងសេដ្ឋកិច្ច។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលបំណងពង្រឹងប្រព័ន្ធច្បាប់ និងការអនុវត្តវិធានការក្នុងការទប់ស្កាត់បទល្មើសឌីជីថល។ ៣- របាយការណ៍វឌ្ឍនភាពនៃការដោះស្រាយបញ្ហាជនភៀសសឹក ដែលជាបញ្ហាមនុស្សធម៌ និងសង្គមមួយ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយ។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ដោយផ្អែកលើហានិភ័យថ្មីៗ ដែលកើតឡើងពីការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ ត្រូវបានគេចាត់ទុកថា ជាវេទិកាសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការពិនិត្យវឌ្ឍនភាពការងារ កំណត់ទិសដៅនយោបាយ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីធានាស្ថិរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14675",
  "languageVersionId": "9854",
  "visibilityVersion": "2",
  "versionToken": "a1.3pm4V0XHWExTupgafAX0xMK6fSaFxdnvfECfh3tI5pg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។