កម្មវិធីអាហារតាមសាលារៀនកម្ពុជាផ្តល់ផលដល់សិស្សជាង៣០ម៉ឺននាក់
ក្រសួងអប់រំថា កម្មវិធីគ្របដណ្តប់សាលាបឋមសិក្សាជនបទ១១១៤សាលាក្នុង១០ខេត្ត និងគាំទ្រកសិករ និងការងារក្នុងសហគមន៍។
ខ្លឹមសារប្រភព
ភ្នំពេញ៖ កម្ពុជាបានបន្តសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអនុវត្ត កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលកំពុងផ្ដល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាង ៣០០,០០០នាក់ នៅសាលាបឋមសិក្សាតាមជនបទចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន ១០ ទូទាំងប្រទេស។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្មវិធីនេះកំពុងអនុវត្តដោយមានកិច្ចសហការជាដៃគូរឹងមាំរវាង ក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិគាំពារសង្គម និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)។
តាមរយៈកម្មវិធីនេះ អាហារដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ ត្រូវបានផ្តល់ជូនសិស្សានុសិស្សជាប្រចាំ ដើម្បីជួយឱ្យកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មកសាលារៀនបានទៀងទាត់ និងបង្កើនសមត្ថភាពក្នុងការសិក្សា។
ក្រសួងអប់រំបានបញ្ជាក់ថា ក្រៅពីការកែលម្អសុខភាព និងការសិក្សារបស់សិស្ស កម្មវិធីនេះក៏បានបង្កើតផលប្រយោជន៍យ៉ាងទូលំទូលាយដល់សហគមន៍ផងដែរ ដោយរួមមាន៖ ការបញ្ជាទិញកសិផលពីកសិករក្នុងសហគមន៍, ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការពង្រឹងប្រព័ន្ធស្បៀងអាហារនៅតាមសហគមន៍។
ក្រសួងអប់រំបានគូសបញ្ជាក់ថា កម្មវិធីនេះជាផ្នែកមួយសំខាន់ក្នុងការវិនិយោគលើធនធានមនុស្សជំនាន់ក្រោយ ដើម្បីកសាងកុមារកម្ពុជា ឱ្យមានសុខភាពល្អ ស្មារតីរឹងមាំ និងអាចរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សរបស់ប្រទេសក្នុងរយៈពេលវែង។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14652",
"languageVersionId": "9806",
"visibilityVersion": "2",
"versionToken": "a1.n-G8e_nte1UBldBYKCIz0jU5Xa81jYhisL_pRGjyq9o"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
