ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនថានឹងកៀកស្មាកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បានលើកឡើងពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការគាំទ្រការបង្ក្រាបរបស់កម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញឆន្ទៈថា ប្រទេសចិននឹងប្រកៀកស្មាជាមួយមិត្តដែកថែបកម្ពុជាក្នុងការរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមឯកអគ្គរដ្ឋទូតចិនបញ្ជាក់លើទំព័រហ្វេសប៊ុកនាយប់ថ្ងៃទី១៦ ខែមីនា។ ឯកអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏មានប្រសិទ្ធភាព និងសមិទ្ធផលវិជ្ជមានដែលភាគីកម្ពុជាសម្រេចបានក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រសួងសន្តិសុខសាធារណៈចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ហើយការផ្តល់ជំនួយជាសម្ភារនគរបាលមួយចំនួនដល់ភាគីមិត្តកម្ពុជាលើកនេះ ត្រូវបានឯកឧត្តម វ៉ាង វិនពីន ចាត់ទុកថា ជាវិធានការជាក់ស្តែងមួយទៀតក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បើតាមឯកឧត្តម វ៉ាង វិនពីន ភាគីចិនមានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ និងបង្កបង្កើតនូវបរិយាកាសល្អប្រសើរសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិន និងកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពេលកន្លងទៅ ធ្លាប់បាននិយាយាថា ការបង្ក្រាប Scam Online នឹងធ្វើជាប់ជាប្រចាំធ្វើរហូត ដូច្នេះសម្តេចបានប្រាប់អ្នកចាំអ៊ុតមើលការបង្ក្រាប Scam Online នៅខែមេសា និងខែមិថុនា ឆ្នាំ២០២៦ថា មិនចាំបាច់អ៊ុតទេ ព្រោះរឿងនេះរាជរដ្ឋាអភិបាលកម្ពុជាប្តេជ្ញាមិនឱ្យកើតមានឡើងវិញទៀតឡើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14544",
  "languageVersionId": "9615",
  "visibilityVersion": "2",
  "versionToken": "a1.bLh8LJndMe0QF3qR8zdZpAI19raxuXDTOXiQcSq2Yxc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។