ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សាខាក.ប.ប.ព្រះសីហនុត្រួតពិនិត្យរង្វាស់ និងតម្លៃនៅស្ថានីយ៣

ការត្រួតពិនិត្យថ្ងៃទី១៦ ខែមីនាគ្របដណ្ដប់Total, Caltex និងPeace។ មន្ត្រីព្រមានចាត់ការលក់ខ្វះ បន្លំគុណភាព ស្តុករង់ចាំឡើងថ្លៃ និងលក់លើសតម្លៃ ហើយរាយមធ្យោបាយបណ្ដឹង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងច្បាស់ថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងមិនមានការយោគយល់ឡើយ ចំពោះស្ថានីយណាដែលរកឃើញថាបានប្រព្រឹត្តអំពើមិនសុចរិត។ វិធានការច្បាប់នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះករណីបន្លំអ្នកប្រើប្រាស់លើគុណភាព ឬបរិមាណប្រេង ការស្តុកទុកប្រេងដោយភូតភរថា «អស់ប្រេង» ដើម្បីបិទស្ថានីយរង់ចាំការឡើងថ្លៃ (ការកេងចំណេញដោយស្តុកទំនិញ) និងការលក់ថ្លៃលើសពីតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ លោកប្រធានសាខា ក.ប.ប. ខេត្ត បានមានប្រសាសន៍ដូចនេះ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ខណៈលោកបានដឹកនាំក្រុមការងារ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យបច្ចេកទេសរង្វាស់ និងតម្លៃលក់រាយប្រេងឥន្ធនៈ នៅក្នុងក្រុងព្រះសីហនុ លើស្ថានីយចំនួន ៣ រួមមាន Total, Caltex និង Peace។ ប្រតិបត្តិការនេះមានការចូលរួមសហការយ៉ាងសកម្មពីមន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យយ៉ាងសកម្មនេះ មិនត្រឹមតែអនុវត្តតាមតួនាទីភារកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លើយតបទៅនឹងក្តីបារម្ភរបស់សាធារណជនពាក់ព័ន្ធនឹងបញ្ហាតម្លៃ និងគុណភាពប្រេង។ គោលដៅសំខាន់ៗរួមមាន៖ ធានាថាការវាស់វែងបរិមាណប្រេងពីម៉ាស៊ីនមានភាពត្រឹមត្រូវ ទប់ស្កាត់ការលក់ថ្លៃលើសកំណត់ និងជំរុញឱ្យអាជីវករអនុវត្តតាមសេចក្តីជូនដំណឹងស្តីពីតម្លៃលក់រាយរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការពារការលាយបញ្ចូលសារធាតុផ្សេងៗដែលអាចប៉ះពាល់ដល់គុណភាពប្រេង និងបង្កហានិភ័យដល់យានយន្តរបស់អ្នកប្រើប្រាស់។ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព សាខា ក.ប.ប. ខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះភាពមិនប្រក្រតី ដូចជា ការលក់ខ្វះលីត្រ ប្រេងគ្មានគុណភាព ឬលក់ថ្លៃលើសហេតុ សូមរាយការណ៍ជាបន្ទាន់តាមរយៈ៖ • លេខឥតគិតថ្លៃ៖ 1266 • លេខការិយាល័យ៖ 023 231 856 • លេខទំនាក់ទំនងផ្ទាល់៖ 012 925 317 / 012 875 989 / 012 824 948 ការចូលរួមរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ គឺជាផ្នែកសំខាន់ក្នុងការលុបបំបាត់អំពើមិនសុចរិតក្នុងធុរកិច្ច និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងអស់គ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14501",
  "languageVersionId": "9561",
  "visibilityVersion": "2",
  "versionToken": "a1.4qnzctRQzBcEXDDvcpiU_NpHam0COi8GJafeQsEvBHU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។