ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រសួងវប្បធម៌ព្រមានពិចារណាវិធានការច្បាប់បើការសម្តែងមិនសមរម្យនៅមង្គលការនៅតែបន្ត

លោក ស៊ុំ ម៉ាប់ ថាក្រសួងនឹងអប់រំ ណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ជាមុន ហើយបើនៅបន្តទៀត អាចពិចារណាវិធានការផ្លូវច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៧ ខែមីនា បានព្រមានថា នឹងអនុវត្តតាមវិធានការច្បាប់ក្នុងករណីនៅតែបន្តមានសកម្មភាពមិនសមរម្យនៅក្នុងពិធីមង្គលការ។ ការព្រមានចំៗដូច្នេះ បន្ទាប់ពីថ្មីៗនេះរងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងពិធីកាត់សក់នៅក្នុងកម្មវិធីមង្គលការ១កន្លែងប្រើកាយវិកាមិនសមរម្យ ជាពិសេសការស្លៀកពាក់ខោទឹកនោមរបស់តួអង្គសម្ដែង។ អ្វីដែលជាការកត់សម្គាល់នោះ គឺសកម្មភាពមិនសមរម្យទាំងនេះ បានកើតឡើងស្របពេលដែលក្រសួងវប្បធម៌បានចេញការអំពាវនាវចំពោះការប្រើពាក្យពេចន៍ កាយវិការ និងសម្លៀកបំពាក់មិនសមរម្យដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃអាពាហ៍ពិពាហ៍ផង និងដល់ទំនៀមទម្លាប់ផង។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏នៅតែមានវង់ភ្លេងខ្មែរមួយចំនួននៅបន្តធ្វើសកម្មភាពកំប្លែងជ្រុលហួសហេតុនៅក្នុងពិធីកាត់សក់នៃពិធីអាពាហ៍ពិពាហ៍របស់ខ្មែរដដែល។ បើតាមឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់ថា៖ «វិធានការរបស់ក្រសួង ពាក់ព័ន្ធនឹងការសម្តែងមិនសមរម្យ ដំបូងក្រសួងនឹងអញ្ជើញពួកគាត់មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។ ឯកឧត្តម សង្កត់ធ្ងន់ថា «ក្នុងករណីអ្នកប្រព្រឹត្តទាំងអស់ដែលបានចូលមកធ្វើកិច្ចសន្យា អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ហើយនៅតែប្រព្រឹត្តទៀត នឹងឈានទៅដល់ការគិតគូរទម្រង់ផ្លូវច្បាប់ដែលអាចធ្ងន់ធ្ងរជាងនេះ»។ អ្នកនាំពាក្យរូបនេះ បានបន្តថា គ្រប់ការកែច្នៃដែលបង្កឱ្យបរិយាកាសសប្បាយរីករាយ ត្រូវតែពិនិត្យទៅលើក្រមសីលធម៌ កិត្តិយស សេចក្តីថ្លៃថ្នូរ ដែលជាសារជាតិរបស់ខ្មែរផងដែរ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14494",
  "languageVersionId": "9540",
  "visibilityVersion": "2",
  "versionToken": "a1.OuiwwIJyO3RYIwP2JDml9IuMzVDBWYWIUFK7Az3u504"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។