ក្រសួងការបរទេសកម្ពុជាតវ៉ាជាថ្មីចំពោះការសាងសង់ផ្លូវ និងរចនាសម្ព័ន្ធរបស់យោធាថៃ
ភាគីកម្ពុជាអះអាងថាមានសំណង់បន្តនៅទីតាំងព្រំដែនជាច្រើន និងលើកជំហរអធិបតេយ្យភាព និងកិច្ចព្រមព្រៀងដោយយោងផែនទីកំណត់ព្រំដែន។
ខ្លឹមសារប្រភព
កម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការបន្ថែមមួយទៀតប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបន្តសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ជាច្រើនកន្លែងចូលក្នុងទឹកដីកម្ពុជា បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ថា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀតនៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។ នៅតំបន់មុំបី តំបន់អានសេះ តំបន់តាថាវ តំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ, ម្តុំភ្នំ៤៦៩, ភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច, កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងសាងសង់រូបសំណាកព្រះពុទ្ធផងដែរ។
ចំណែក សកម្មភាពស្រដៀងគ្នានេះ ត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ ភ្នំ៥០០ ប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។ មិនតែប៉ុណ្ណោះ កងកម្លាំងប្រដាប់ថៃដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗទៀតក្នុងទឹកដីកម្ពុជារួមមាន៖ តំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។
ក្រសួងអះអាងថា តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម និងសន្ធិសញ្ញាបារាំង-សៀម។ ក្រសួងចាត់ទុកសកម្មភាពខុសច្បាប់ដូចជាការបន្តសាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍ជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14490",
"languageVersionId": "9528",
"visibilityVersion": "2",
"versionToken": "a1.QHIdd1p9gjHXgYyxs-CGU-WggaCwPW5q9-totzau_k4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
