ក្រសួងធនធានទឹកបូកសរុបការងារឆ្នាំ២០២៥ និងពិភាក្សាទិសដៅឆ្នាំ២០២៦
លោក ថោ ជេដ្ឋា បានបើកសន្និបាតថ្ងៃទី១៨ ខែមីនា ជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដោយផ្ដោតលើសន្តិសុខទឹក ប្រព័ន្ធអេកូឡូស៊ី និងហានិភ័យគ្រោះធម្មជាតិ។
ខ្លឹមសារប្រភព
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប នៅទីស្ដីការក្រសួង។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ជាពិសេសក្នុងការពង្រឹងសន្តិសុខទឹក ការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបានបញ្ជាក់ថា ស្ថាប័នទាំងបីកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្ដោតលើអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកឱ្យមានប្រសិទ្ធភាព សមស្រប និងចីរភាព ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៣០ និង២០៥០។
សន្និបាតនេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញ និងការចូលរួមអន្តរាគមន៍ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីពិភាក្សា និងផ្តល់យោបល់លើការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14489",
"languageVersionId": "9525",
"visibilityVersion": "2",
"versionToken": "a1.122k5ImKW6XYyh-mL8RpS4_wGYBVazQuIbEMcpHS2h4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
