ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បុណ្យទន្លេលើកទី១០គ្រោងនៅក្រចេះ ថ្ងៃទី២៧–២៩ មីនា មានសកម្មភាព៧ក្រុម

ក្រសួងទេសចរណ៍គ្រោងរៀបចំរាប់បាត្រ ដុតក្រឡាន ព្រលែងត្រី សិល្បៈ ពិព័រណ៍ និងអាហារ កីឡាមហាជន និងបណ្ដែតប្រទីប។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះនឹងមានព្រឹត្តិការណ៍អមជាច្រើនទៀតរួមមាន៖ ១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក ៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព, ៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ ៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ, ៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង ៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14467",
  "languageVersionId": "9459",
  "visibilityVersion": "2",
  "versionToken": "a1.444oEtyJwYPptaXCLk0P7-jj1eLV6bkybmt6ddRxQzE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។