ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យអង្គភាពមួយចំនួនរៀបចំវេន និងធ្វើការតាមអនឡាញ
សេចក្ដីណែនាំថ្ងៃទី២៤ ខែមីនា ផ្ដល់ជម្រើសដល់ថ្នាក់ដឹកនាំអង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប៉ុន្តែមិនអនុវត្តចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពន្ធនាគារ និងអង្គភាពចាំបាច់ផ្សេងទៀត។
ខ្លឹមសារប្រភព
ក្នុងបរិបទ តម្លៃប្រេងកំពុងកើនឡើងលើពិភពលោក ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចថ្មី អនុញ្ញាតឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំបែងចែកកម្លាំងមន្ត្រីឱ្យមកធ្វើការត្រឹមតែចំនួនចាំបាច់ ខណៈមន្ត្រីមួយចំនួនអាចបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃចេញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
វិធានការថ្មីនេះ មានគោលបំណងសន្សំសំចៃប្រេង និងអគ្គិសនី ព្រមទាំងកាត់បន្ថយការចំណាយក្នុងស្ថានភាពសេដ្ឋកិច្ចសកលកំពុងរងសម្ពាធខ្លាំង។
យ៉ាងណាមិញ អង្គភាពសំខាន់ៗមួយចំនួន មិនស្ថិតក្រោមវិធាននេះទេ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានរដ្ឋបាល និងអង្គភាពចាំបាច់ផ្សេងៗទៀត
អ្នកវិភាគមើលឃើញថា នេះជាជំហាន “បត់បែនឆ្លាតវៃ” របស់រដ្ឋក្នុងការឆ្លើយតបវិបត្តិតម្លៃប្រេង ដោយរក្សាប្រសិទ្ធភាពការងារ និងកាត់បន្ថយចំណាយក្នុងពេលតែមួយ៕ អត្ថបទ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14417",
"languageVersionId": "9309",
"visibilityVersion": "2",
"versionToken": "a1.AGjUhZMPU4UjRZj3imOQxiGSAUu58mAg9s2YERMAJxY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
