កម្ពុជានឹងកើនកម្តៅពី៤១ទៅ៤២អង្សានៅក្នុងខេត្ត៤ អាជ្ញាធរឱ្យពលរដ្ឋប្រុងប្រយ័ត្នដល់ដើមខែមេសា
សេចក្តីជូនដំណឹងថ្ងៃទី២៥ ខែមីនាព្យាករអាកាសធាតុក្តៅខុសធម្មតានៅខេត្ត៤ ដោយខេត្ត៣ព្រមានដល់ថ្ងៃទី៧ ខែមេសា។
ខ្លឹមសារប្រភព
មន្ទីរធនធានទឹក និងឧតុនិយមនៅតាមខេត្តចំនួន៤របស់កម្ពុជា បានចេញសេចក្តីប្រកាសព្រមគ្នានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយព្រមានពីរលកកម្តៅខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំដែលអាចឈានដល់កម្រិតខ្ពស់បំផុតពី ៤១ទៅ៤២អង្សាសេ នៅតាមខេត្តដូចជា តាកែវ កំពង់ធំ បាត់ដំបង និងខេត្តព្រះវិហារ។ មន្ទីធនធានទឹកខេត្ត៤នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះរលកកម្តៅដ៏ក្តៅនេះ។
មន្ទីរធនធានទឹកខេត្តតាកែវ ខេត្តកំពង់ធំ និងខេត្តបាត់ដំបង បញ្ជាក់ថា អំឡុងពេលនេះ ខេត្តរបស់ខ្លួន មានសីតុណ្ហភាពអតិបរមាដល់៤១អង្សាសេ ដែលជាងមធ្យមភាគច្រើឆ្នាំ ចាប់ពីថ្ងៃស្អែករហូតដល់ថ្ងៃទី០៧ ខែមេសា។ រលកកម្តៅនេះ កើតឡើងដោយសារកម្រិតសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឱ្យមានកម្តៅខ្លាំងនៅតែបន្ត។ ចំណែក ខេត្តព្រះវិហារ រលកកម្តៅអាចកើនដល់ ៤២អង្សាសេឯណោះ បើតាមមន្ទីរធនធានទឹកខេត្ត បញ្ជាក់ថា រលកកម្តៅអាចក្តៅជាងមធ្យមភាគច្រើនឆ្នាំទៅទៀត។
មន្ទីរធនធានទឹកទាំង៤ខេត្តនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋព្រមគ្នាថា៖ «សូមម្តេតាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន អំពីអាកាសធាតុប្រែប្រួល មានស្ថានភាពរលកកម្តៅក្តៅខ្លាំងនេះ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុលើមនុស្ស សត្វ រុក្ខជាតិ និងពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្រ្តី និងកុមារ»៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14403",
"languageVersionId": "9267",
"visibilityVersion": "2",
"versionToken": "a1.dIaHCH_lSmDrprXeSqk0WbAaPUcxXMJg9uoK3jRpFcw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
