ក្រុមការងារក្រុងកំពង់សោមបូកសរុបត្រីមាសទី១ និងឧបត្ថម្ភសម្ភារៈសហគមន៍
ក្រោយកិច្ចប្រជុំថ្ងៃទី២៦ ខែមីនា ក្រុមការងារមូលដ្ឋានសង្កាត់រាម និងសប្បុរសជនបានឧបត្ថម្ភវត្ត សាលារៀន ភ្លើងបំភ្លឺផ្លូវ និងសន្តិសុខសហគមន៍ ដោយរបាយការណ៍បញ្ជាក់ថវិកាសរុប១១៥៧,៥០ដុល្លារ។
ខ្លឹមសារប្រភព
ក្រុងកំពង់សោម៖ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់រាម លោកឧកញ៉ា លោក លោកស្រី សប្បុរសជន បាននាំយកអំពូលសូឡាចំនួន ២០ ដើម ទឹកសុទ្ធ ១០ កេស មី ៥ កេស និងបច្ច័យមួយចំនួន ប្រគេនជូនដល់វត្តស្មាច់ដែង។
ជាមួយគ្នានោះដែរ ក្រុមការងារបានឧបត្ថម្ភសូឡាចំនួន ៧ ដើម ដល់សាលាបឋមសិក្សាស្មាច់ដែង និងសូឡា ៨ ដើមផ្សេងទៀត សម្រាប់ដាក់បំភ្លឺតាមដងផ្លូវសាធារណៈ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ប៉ុស្តិ៍នគរបាល និងប្រជាការពារផងដែរ។
សរុបថវិកាអស់ចំនួន ១,១៥៧.៥០ ដុល្លារ ដែលទទួលបានពីការចូលរួមឧបត្ថម្ភដោយក្រុមការងារចុះជួយសង្កាត់រាម លោកឧកញ៉ា និងលោក លោកស្រី សប្បុរសជន។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14370",
"languageVersionId": "9175",
"visibilityVersion": "2",
"versionToken": "a1.5boaJZFhxtu9US4q_dkfAB7R4Kkv0ZUyEzYp7PUzq90"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
