ក្រុងកំពង់សោម៖ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ឡៅ ទិព្វសីហា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់រាម លោកឧកញ៉ា លោក លោកស្រី សប្បុរសជន បាននាំយកអំពូលសូឡាចំនួន ២០ ដើម ទឹកសុទ្ធ ១០ កេស មី ៥ កេស និងបច្ច័យមួយចំនួន ប្រគេនជូនដល់វត្តស្មាច់ដែង។
ជាមួយគ្នានោះដែរ ក្រុមការងារបានឧបត្ថម្ភសូឡាចំនួន ៧ ដើម ដល់សាលាបឋមសិក្សាស្មាច់ដែង និងសូឡា ៨ ដើមផ្សេងទៀត សម្រាប់ដាក់បំភ្លឺតាមដងផ្លូវសាធារណៈ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ប៉ុស្តិ៍នគរបាល និងប្រជាការពារផងដែរ។
សរុបថវិកាអស់ចំនួន ១,១៥៧.៥០ ដុល្លារ ដែលទទួលបានពីការចូលរួមឧបត្ថម្ភដោយក្រុមការងារចុះជួយសង្កាត់រាម លោកឧកញ៉ា និងលោក លោកស្រី សប្បុរសជន។ ដោយ៖ ប៉ៃ សុឃីម










