ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រដ្ឋមន្ត្រីការបរទេសដឹកនាំអង្គទូតសួរសុខទុក្ខពលរដ្ឋភៀសសឹកមកពីឃុំថ្មដា

ដំណើរទស្សនកិច្ចថ្ងៃទី២៧ ខែមីនា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អមដោយជំហរកម្ពុជាដោះស្រាយព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគី។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក មកពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមការរៀបរាប់របស់កម្ពុជា ប្រជាពលរដ្ឋភៀសសឹកទាំងអស់ បានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នាពេលកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស ហើយតែងតែបញ្ជាក់ម្តងហើយម្តងទៀតថា ប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14367",
  "languageVersionId": "9166",
  "visibilityVersion": "2",
  "versionToken": "a1.dGkhhr_7lx5nwT2lImJ3nKyABABRrMPMX-v3oW1VhaE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។