ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្ក្រាប Online Scam កណ្តាលក្រុងព្រះសីហនុ! ឃាត់ខ្លួន ៩នាក់ នៅកាស៊ីណូ ជីន យូ មេន តាំង និងដកហូតសម្ភារៈជាច្រើន

អត្ថបទរាយការណ៍ការត្រួតពិនិត្យផ្ទះ៨០ខ្នងនៅបុរីគុជអាស៊ី និងការត្រួតពិនិត្យជុំទី៣នៅកាស៊ីណូ ជីន យូ មេន តាំង ដែលឃាត់ខ្លួនជនសង្ស័យ៩នាក់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបន្តបង្ហាញភាពតឹងរ៉ឹងក្នុងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដោយចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យជាបន្តបន្ទាប់ ស្របតាមវិធានការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ យោងតាមរបាយការណ៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងសង្ស័យសរុបចំនួន ៨០ ខ្នងផ្ទះ ស្ថិតក្នុងបុរី គុជ អាស៊ី ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតសម្ភារៈសង្ស័យជាច្រើន រួមមាន កុំព្យូទ័រ ១៣៣ គ្រឿង ទូរសព្ទដៃ ៤៣៩ គ្រឿង និងកាំភ្លើងខ្យល់ ៥ ដើម។ ក្នុងប្រតិបត្តិការត្រួតពិនិត្យជុំទី៣ នៅកាស៊ីណូ ជីន យូ មេន តាំង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។ ព្រមជាមួយនេះ វត្ថុតាងដូចជា កុំព្យូទ័រ និងទូរសព្ទដៃ ត្រូវបានប្រមូលរក្សាទុកសម្រាប់បម្រើការស៊ើបអង្កេតបន្ត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមច្បាប់។ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានបង្ក្រាបទីតាំងពាក់ព័ន្ធនឹង Online Scam បានសរុប ១៦ ទីតាំង ក្នុងចំណោមទីតាំងសង្ស័យសរុប ៥៩៦ កន្លែង ដែលបានត្រួតពិនិត្យក្រោមក្របខណ្ឌអនុក្រឹត្យលេខ ០៣។ បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) យុទ្ធនាការបោសសម្អាត Online Scam ទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាប និងបិទខ្ទប់ទីតាំងសរុប ២៣៦ កន្លែង ក្នុងនោះរួមមានកាស៊ីណូ ៩១ កន្លែង និងបុរី វីឡា ខុនដូ និងលំនៅឋានផ្សេងៗ ១៤៥ កន្លែង។ របាយការណ៍របស់ក្រសួងយុត្តិធម៌បង្ហាញថា ក្នុងរយៈពេល ៨ ខែចុងក្រោយ តុលាការកម្ពុជាបានដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹង Online Scam ចំនួន ៧៩ ករណី ដោយបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកសរុប ៦៩៧ នាក់ ដែលមានច្រើនសញ្ជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានកត់សម្គាល់ថា មានមនុស្សពាក់ព័ន្ធជាង ២២ ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា តាមផ្លូវអាកាស និងផ្លូវគោក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាទីជម្រកសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាទេ ហើយអ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ឡើយ។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14366",
  "languageVersionId": "9163",
  "visibilityVersion": "2",
  "versionToken": "a1.piWLLQmZjO94dM7RsFaHtod8IhTJA9BVlry3Ak_b_MU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។