ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ី
រដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតរុស្ស៊ី Anatoly Borovik បានចូលរួមកម្មវិធីល្ងាចថ្ងៃទី២៨ ខែមីនា នៅសាលសន្និសីទចតុមុខ។
ខ្លឹមសារប្រភព
ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ ដែលជាផ្នែកនៃការអបអរសាទរខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ "អ្នកបន្តវេនតំបន់ស៊ីបេរី"។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។
ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុមុខ។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកាន់អនាគតមួយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងស៊ីជម្រៅ។ ជាការពិតណាស់ វប្បធម៌គឺជាដួងព្រលឹងរបស់ជាតិ ជាអត្តសញ្ញាណស្នូល និងជាធនធានដ៏មានតម្លៃមិនចេះរីងស្ងួត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសយើងទាំងពីរ ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14382",
"languageVersionId": "9204",
"visibilityVersion": "2",
"versionToken": "a1.RC5xZkCjb1y-UZjlQ84V3_FJW1i7nBCSN3SbVYW5sAg"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
