រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បេក្ខជន៤០១នាក់ចុះឈ្មោះប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនៅកំពត មកពីខេត្តឆ្នេរទាំងបួន

ការប្រឡងថ្ងៃទី២៩ ខែមីនា មានអ្នកចុះឈ្មោះមកពីខេត្តឆ្នេរបួន៖ កំពត១៩៣ កែប៩៣ ព្រះសីហនុ៩៥ និងកោះកុង២០នាក់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុងការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅក្នុងវិស័យពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។ ឯកឧត្តម អភិបាលខេត្តកំពត ថ្លែងដូចនេះក្នុងការអញ្ជើញជាអធិបតីក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង- ស្ថិតក្នុងក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗគឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាត សំខាន់ "អ្នកចេះ គឺជាប់"។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។ ចំពោះបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានចំនួន ៤០១នាក់ ក្នុងនោះ ខេត្តកំពត មានចំនួន ១៩៣នាក់ ស្រី ៥៥នាក់ ខេត្តកែប មានចំនួន ៩៣នាក់ ស្រី ៥៦នាក់ ខេត្តព្រះសីហនុ មានចំនួន ៩៥នាក់ ស្រី ៥៨នាក់ និងខេត្តកោះកុង មានចំនួន ២០នាក់ ស្រី ១០នាក់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14349",
  "languageVersionId": "9113",
  "visibilityVersion": "2",
  "versionToken": "a1.-qJU2sZvoknUm5kiufLGLVOatdYE3-Os0cqjkV1lJGc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។