ក្រុមការងារខេត្តឧត្ដរមានជ័យចូលរួមជាមួយ AOT សង្កេតស្ថានភាពព្រំដែន
លោក មាន ចាន់យ៉ាដា ដឹកនាំក្រុមការងារជាមួយ AOT ថ្ងៃទី២៩ មីនា នៅតំបន់ផ្ទះកម្មករ និងច្រកអូរស្មាច់ ដើម្បីសង្កេតក្រោយឈប់បាញ់ ខណៈអត្ថបទរំលឹកជំហរកម្ពុជាមិនទទួលស្គាល់ការកែព្រំដែនដោយកម្លាំង។
ខ្លឹមសារប្រភព
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបន្តដឹកនាំក្រុមការងារ ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅទីតាំងផ្ទះកម្មករ និងច្រកទ្វាអន្តរជាតិអូរស្មាច់ នៃខេត្តឧត្ដរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14343",
"languageVersionId": "9097",
"visibilityVersion": "2",
"versionToken": "a1.gG-FBXsFphaTTSWMUoveTAjbmFI0ovTaYB3Djep7pjI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
