ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបន្តដឹកនាំក្រុមការងារ ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅទីតាំងផ្ទះកម្មករ និងច្រកទ្វាអន្តរជាតិអូរស្មាច់ នៃខេត្តឧត្ដរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕
ដោយ៖ ប៉ៃ សុឃីម














