ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ព្រះមហាក្សត្រនិងហ្លួងម៉ែនឹងបន្តគង់នៅប៉េកាំងដើម្បីតាមដានព្រះរាជសុខភាព

ក្រសួងព្រះបរមរាជវាំងជូនដំណឹងថ្ងៃទី៣១ មីនាថា ការពិនិត្យនិងតាមដានព្រះរាជសុខភាពនៅមិនទាន់ចប់ ហើយព្រះអង្គទាំងទ្វេមិនទាន់អាចនិវត្តន៍មកកម្ពុជាបាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងត្រូវបន្តគង់ប្រថាប់នៅទីក្រុងប៉េកាំងមួយរយៈទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង ការបន្តគង់ប្រថាប់នេះ គឺដោយសារមានបញ្ហាសុខភាព ដែលក្រុមគ្រូពេទ្យតម្រូវឱ្យមានការបន្តតាមដាន។ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែមីនានេះ បានបញ្ជាក់ថា តាមការពិនិត្យដោយយកចិត្តទុកដាក់ ល្អិតល្អន់ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន គឺការពិនិត្យព្រះរាជសុខភាពថ្វាយព្រះករុណាព្រះមហាក្សត្រកម្ពុជា និងហ្លួងម៉ែ នៅពុំទាន់បានចប់សព្វគ្រប់នៅឡើយ ដោយនៅមានបញ្ហាសុខភាពមួយចំនួន។ ដូច្នេះ ក្រុមគ្រូពេទ្យចិនតម្រូវឱ្យព្រះអង្គទាំងទ្វេគង់ប្រថាប់បន្តមួយរយៈទៀត ដើម្បីតាមដានពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាបន្តទៀត ដែលពុំអាចយាងនិវត្តន៍មកកាន់មាតុប្រទេសនៅពេលនេះបានទេ។ បើតាមក្រសួងព្រះបរមរាជវាំង ព្រះអង្គទាំងទ្វេ ក៏បានផ្ញើសេចក្តីនឹករលឹកពីដល់ប្រជានុរាស្ត្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខរ។ គួររំលឹកថា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងហ្លួងម៉ែ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ ក្នុងអំឡុងព្រះករុណព្រះមហាក្សត្រ ស្ដេចយាងគង់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅមន្ទីរពេទ្យក្នុងប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលភារកិច្ចជួយក្នុងព្រះបរមនាមជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14332",
  "languageVersionId": "9064",
  "visibilityVersion": "2",
  "versionToken": "a1.3Hv38givLaq981PlQ3tL7duTFx2pBr0tkRRfK489Hvg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។