កម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការបង្ក្រាបបទល្មើសអនឡាញដោយចាប់ខ្លួន និងបញ្ជូនជនសង្ស័យជនជាតិចិនម្នាក់ត្រឡប់ទៅប្រទេសវិញ
ក្រសួងមហាផ្ទៃថា ប្រតិបត្តិការអនុវត្តតាមសំណើផ្លូវការរបស់ចិន ហើយសញ្ជាតិខ្មែររបស់ លី សុង ត្រូវបានដកតាមព្រះរាជក្រឹត្យថ្ងៃទី៣១ ខែមីនា។
ខ្លឹមសារប្រភព
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា សមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការចាប់ខ្លួនពលរដ្ឋចិនម្នាក់ ឈ្មោះ លី សុង (LI XIONG) ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយបានបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនវិញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ប្រតិបត្តិការនេះ អនុវត្តឡើងដោយផ្អែកលើសំណើរផ្លូវការរបស់អាជ្ញាធរចិន និងស្ថិតក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ ដែលជាបញ្ហាប្រឈមសកល។ ការស៊ើបអង្កេតត្រូវបានអនុវត្តរួមគ្នារវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ អស់រយៈពេលជាច្រើនខែ មុនឈានដល់ការចាប់ខ្លួនជាក់ស្តែង។
ក្រសួងមហាផ្ទៃបានបញ្ជាក់ផងដែរថា បុគ្គលខាងលើ ត្រូវបានដកសញ្ជាតិខ្មែរ តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃវិធានការផ្លូវច្បាប់ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14325",
"languageVersionId": "9043",
"visibilityVersion": "2",
"versionToken": "a1.3zS0ClzY64ZlVAOT9k2aMcp6S8-jpetPkKTD6AtVOCk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
