នគរបាលបាត់ដំបងថា ស៊ីវ ជ័យសិដ្ឋ បានសារភាពថាខ្លួនជាអ្នកបើករថយន្តតែម្នាក់ក្នុងគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួស
អ្នកនាំពាក្យនគរបាលថា ក្រុមគ្រួសារបាននាំជនសង្ស័យមកប្រគល់នៅម៉ោង១៥និង៤៥នាទី ថ្ងៃទី១ ខែមេសា។ សេចក្តីប្រកាសនេះរាប់ជនរងគ្រោះស្លាប់៥នាក់។
ខ្លឹមសារប្រភព
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ដោយមានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នៅវេលាម៉ោង ១៥ និង ៤៥នាទី រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់ជនរងគ្រោះចំនួន ០៥នាក់។
ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ ដែលបានបើករថយន្តបង្កគ្រោះថ្នាក់ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស។ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14318",
"languageVersionId": "9022",
"visibilityVersion": "2",
"versionToken": "a1.FadPziJTpNdJoFpqPEi7OjMM0MXf6battWAo_Nf4eac"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
