ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់បានជាង ៦ លានម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ
ក្រសួងរាយការណ៍ថា ទប់ស្កាត់ទឹកកខ្វក់ជាង៦៣៩៣៥០០ម៉ែត្រគូបពីមករាដល់មីនា ហើយទីតាំង៥៧ក្នុងចំណោម៦៨ដែលបានចុះកិច្ចសន្យា បានដំឡើងឧបករណ៍តាមដានស្វ័យប្រវត្តិ។
ខ្លឹមសារប្រភព
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន លើកទឹកចិត្តដល់ក្រុមហ៊ុន និងរោងចក្រនានា ដែលមានសក្តានុពលបំពុល ឱ្យចូលរួមគោរពច្បាប់បរិស្ថាន ក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីរួមចំណែកទប់ស្កាត់ការបំពុលទឹក ដី និងខ្យល់ ធានាការពារគម្របបៃតងឱ្យកើនឡើង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ទឹកកខ្វក់ចំនួនជាង ៦,៣៩៣,៥០០ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ ដោយឡែក សរុបគិតចាប់ពីឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ទឹកកខ្វក់ចំនួនជាង ២៦ លានម៉ែត្រគូប ត្រូវបានទប់ស្កាត់ មិនឱ្យបំពុលតំបន់ទឹកសាធារណៈ ដែលអាចប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ រោងចក្រ និងសហគ្រាសដែលមានហានិភ័យខ្ពស់ ត្រូវបានតម្រូវឱ្យបំពាក់ឧបករណ៍តាមដានការបញ្ចេញសំណល់រាវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីបញ្ជូនព័ត៌មានមកក្រសួងដោយផ្ទាល់។ គិតត្រឹមខែមីនា ឆ្នាំ២០២៦ រោងចក្រ សហគ្រាស និងក្រុមហ៊ុនចំនួន ៥៧ កន្លែង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក ក្នុងចំណោមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលបានចុះកិច្ចសន្យាតម្លើងឧបករណ៍ស្វ័យត្រួតពិនិត្យចំនួន ៦៨ ទីតាំង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14317",
"languageVersionId": "9019",
"visibilityVersion": "2",
"versionToken": "a1.JFnjtcgrehD3NooI4MozpKf9ziCI3juAO3f-hUbGLKo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
