ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ប្រតិភូខេត្តអានហ្សាងសង្ឃឹមថាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែម

គណៈប្រតិភូអានហ្សាងបានជូនពរឆ្នាំថ្មីនៅថ្ងៃទី១ ខែមេសា ហើយភាគីទាំងពីរបង្ហាញក្តីសង្ឃឹមក្នុងការពង្រឹងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

គណៈប្រតិភូខេត្តអានហ្សាង ប្រទេសវៀតណាម សង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសខេត្តអានហ្សាង និងខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែម។ ការបង្ហាញក្តីសង្ឃឹមដូច្នេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូខេត្តអានហ្សាង ដឹកនាំដោយលោក ឡេ វ៉ាន់ ផឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានហ្សាង អញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរសៀលថ្ងៃទី០១ ខែមេសា។  ការទទួលស្វាគមន៍គណៈប្រតិភូខេត្តអានហ្សាង ធ្វើឡើងក្រោមវត្តមានលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។ ក្នុងនោះលោក ឯម ភាព បញ្ជាក់ថា  ខេត្តព្រះសីហនុ និងខេត្តអានហ្សាង មានទំនាក់ទំនងសម្ព័ន្ធមេត្រីភាពយ៉ាងជិតស្និទ្ធ និងរឹងមាំយូរណាស់មកហើយ។ ចំណែក ការជូនពរគ្នាទៅវិញទៅមកដូច្នេះ មិនត្រឹមតែបង្កើនការយល់ដឹង និងការគាំទ្រគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតនូវភាពស្និទ្ធស្នាលជាបន្តទៀត។ លោក ឯម ភាព សង្កត់ធ្ងន់ថា យើងនឹងធ្វើឱ្យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរកាន់តែជិតស្និតបន្ថែម។ អភិបាលរងខេត្តរូបនេះ ក៏បានបង្ហើបប្រាប់គណៈប្រតិភូខេត្តអានហ្សាងថា ខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងភស្តុភារកម្ម មានកំពង់ផែសមុទ្រទឹកជ្រៅ អាកាសយាន្តដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀត។ ជាការឆ្លើយតប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានហ្សាង បានជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុទទួលបានសេរីសួស្តី ជ័យមង្គលក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នាពេលខាងមុខនេះ។ មិនតែប៉ុណ្ណ៉ោះ លោកសង្ឃឹមថា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសខេត្តអានហ្សាងនិងខេត្តព្រះសីហនុកាន់តែជិតស្និទ្ធបន្ថែមទៀត។ ខណៈវៀតណាម និងកម្ពុជាជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14310",
  "languageVersionId": "8998",
  "visibilityVersion": "2",
  "versionToken": "a1.DpTX77GxampfSgTRSK_sbys1mJga07QJsX_rBiF41_4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។