អភិបាលខេត្តកណ្ដាលណែនាំឱ្យប្រុងប្រយ័ត្នពេលជួលអចលនទ្រព្យ និងសហការទប់ស្កាត់ការឆបោក
ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិថ្ងៃទី១ មេសា លោក គួច ចំរើន ណែនាំឱ្យពិនិត្យឯកសារ ធ្វើកិច្ចសន្យាត្រឹមត្រូវ និងរាយការណ៍សញ្ញាសង្ស័យ ព្រមទាំងបញ្ជាក់សេវាច្រកចេញចូលតែមួយនិងកាតព្វកិច្ចពន្ធ។
ខ្លឹមសារប្រភព
កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបន្តណែនាំប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការជួលអគារ ផ្ទះ និងកន្លែងស្នាក់នៅផ្សេងៗជូនជនបរទេស ដោយត្រូវពិនិត្យឯកសារពាក់ព័ន្ធ និងធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវ មុនពេលជួល ដើម្បីជៀសវាងហានិភ័យ និងការផាកពិន័យតាមច្បាប់។
ការណែនាំនេះ ត្រូវបានលើកឡើងក្នុងឱកាសពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៤,៦៨២បណ្ណ ស្ថិតនៅ ៩ភូមិ ក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះផងដែរ អភិបាលខេត្តកណ្ដាល បានផ្សព្វផ្សាយអំពីហានិភ័យនៃបទល្មើសបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ។
ឯកឧត្តម បានណែនាំបន្ថែមឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ពិសេសចំពោះករណីជួលកន្លែងស្នាក់នៅជាក្រុម ឬមានការតំឡើងប្រព័ន្ធអ៊ីនធឺណិតមានទំហំធំដែលអាចបង្កការសង្ស័យ ហើយក្នុងករណីមានសញ្ញាមិនប្រក្រតី គួររាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច ដើម្បីអនុវត្តវិធានការត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានដីធ្លីនៅ ៩ភូមិ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន អញ្ជើញមកទទួលយកបណ្ណកម្មសិទ្ធិដីធ្លី (ប្លង់រឹង) នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន ដោយមិនចាំបាច់រត់ការតាមកន្លែងផ្សេងៗឡើយ។
ឯកឧត្តម បានបញ្ជាក់ថា ការផ្តល់សេវាកម្មតាមច្រកចេញចូលតែមួយ គឺមន្ត្រីជាអ្នកសម្របសម្រួលឯកសារទាំងអស់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ខណៈប្រជាពលរដ្ឋត្រូវបំពេញកាតព្វកិច្ចបង់ពន្ធតាមច្បាប់របស់រដ្ឋ។
បន្ថែមពីនេះ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីសុរិយោដីឱ្យធានាការផ្តល់បណ្ណកម្មសិទ្ធិដល់ម្ចាស់កម្មសិទ្ធិករឱ្យបានគ្រប់គ្នា ដោយមិនអនុញ្ញាតឱ្យមានការរុញឯកសារឱ្យប្រជាពលរដ្ឋរត់ការដោយផ្ទាល់ឡើយ។ ក្នុងករណីមានអំពើមិនប្រក្រតី ប្រជាពលរដ្ឋអាចរាយការណ៍ដោយផ្ទាល់ ដើម្បីអនុវត្តវិធានការដោះស្រាយបានទាន់ពេលវេលា៕ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14307",
"languageVersionId": "8989",
"visibilityVersion": "2",
"versionToken": "a1.F1Pg_CEuXoClPgf8_D1ODSRmLdXfko78XsdjjNdOu1g"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
