នាវា Seven Seas Mariner នាំភ្ញៀវ៦១៤នាក់ និងនាវិក៤៦១នាក់មកព្រះសីហនុ និងគ្រោងចត២ថ្ងៃ
នាវាបានមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុម៉ោង៨ព្រឹកថ្ងៃទី២ មេសា។ មន្ត្រីទទួលស្វាគមន៍ឱ្យដឹងថា ការចតនិងទស្សនាកម្សាន្តរយៈពេល២ថ្ងៃនេះជាលើកដំបូងសម្រាប់នាវាទេសចរណ៍ធំមួយ។
ខ្លឹមសារប្រភព
ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ Seven Seas Mariner ១គ្រឿងបានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៦ ដោយនាំភ្ញៀវទេសចរចំនួន ៦១៤នាក់ និងនាវិក ៤៦១នាក់។
បើយោងតាមមន្ត្រីរដ្ឋបាលខេត្តដែលទទួលស្វាគមន៍ភ្ញៀវទេសចរបានឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំមួយនេះបានចូលចតរយៈពេល ២ ថ្ងៃ ទើបត្រឡប់ទៅវិញនេះគឺជាលើកទីមួយហើយដែលនាវាទេសចរណ៍បានចូលចតនិងស្នាក់នៅដើរលេងកម្សាន្តរយៈពេល២ថ្ងៃក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ។
ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីទំនុកចិត្តរបស់នាវាក៏ដូចជាភ្ញៀវទេសចរដែលទុកចិត្តអំពីសុវត្ថិភាពរបស់ពួកគេមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តដែលនឹងកំពុងខិតខំធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកលេងខេត្តព្រះសីហនុ។
ជាមួយគ្នានេះមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងដែរថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៦ នេះចំនួននាវាទេសចរណ៍ដែលចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុមានចំនួន ១១នាវានិងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២ម៉ឺន នាក់មកទស្សនាអំពីការអភិវឌ្ឍនិងតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14303",
"languageVersionId": "8977",
"visibilityVersion": "2",
"versionToken": "a1.KNN2XImPS9nADDc2YZMlxSNO6ZJ3v7Magdi5D4Vs4SQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
