ក្រសួងបរិស្ថានព្រមានពីកម្តៅកើនឡើង និងអំពាវនាវបង្ការអគ្គិភ័យ
នៅថ្ងៃទី២ មេសា ក្រសួងបានព្រមានថា អាកាសធាតុក្តៅស្ងួតអាចបង្កើនហានិភ័យអគ្គិភ័យលំនៅដ្ឋាននិងព្រៃឈើ ហើយណែនាំវិធានប្រុងប្រយ័ត្នប្រើភ្លើង អគ្គិសនី និងការឆ្លើយតប។
ខ្លឹមសារប្រភព
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានជូនដំណឹងអំពីស្ថានភាពសីតុណ្ហភាពកំពុងកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កើនហានិភ័យនៃអគ្គីភ័យលើលំនៅដ្ឋាន និងភ្លើងឆេះព្រៃ ប្រសិនបើមិនមានវិធានការប្រុងប្រយ័ត្នគ្រប់គ្រាន់។
តាមការវាយតម្លៃ ស្ថានភាពអាកាសធាតុក្តៅ និងស្ងួតដែលអាចបន្តអស់រយៈពេលច្រើនសប្តាហ៍ខាងមុខ នឹងបង្កលក្ខខណ្ឌឱ្យភ្លើងឆេះងាយរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ។ ដោយហេតុនេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការបង្ការយ៉ាងតឹងរឹង។
ក្រសួងបានណែនាំឱ្យជៀសវាងការដុតសំណល់កសិកម្ម សំរាម ឬរុក្ខជាតិនៅជិតលំនៅដ្ឋាន និងសហគមន៍ ព្រោះសូម្បីតែភ្លើងតូចៗ ក៏អាចរីករាលដាលទៅជាអគ្គីភ័យធំបាន ក្រោមលក្ខខណ្ឌកម្តៅខ្លាំង និងខ្យល់បក់ខ្លាំង។ ការធ្វេសប្រហែសក្នុងការគ្រប់គ្រងភ្លើង អាចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ ខណៈភ្លើងឆេះព្រៃក៏អាចបំផ្លាញធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានផ្តល់អនុសាសន៍ឱ្យប្រជាពលរដ្ឋអនុវត្តវិធានសុវត្ថិភាពជាប្រចាំ ដូចជា ការពន្លត់ភ្លើងបន្ទាប់ពីប្រើប្រាស់ ការប្រុងប្រយ័ត្នមិនឱ្យអណ្តាតភ្លើងប៉ះពាល់វត្ថុងាយឆេះ និងការត្រួតពិនិត្យប្រព័ន្ធអគ្គិសនីឱ្យមានសុវត្ថិភាព។
អាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យពង្រឹងការត្រួតពិនិត្យ និងត្រៀមសមត្ថភាពឆ្លើយតបរហ័សនៅតំបន់មានហានិភ័យខ្ពស់ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុមុនពេលវារីករាលដាលទៅជាអគ្គីភ័យទ្រង់ទ្រាយធំ។ ការបង្ការអគ្គីភ័យ មិនត្រឹមតែជាការពារទ្រព្យសម្បត្តិ និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការបំពុលបរិយាកាស និងការពារសុខភាពសាធារណៈ ក្នុងអំឡុងពេលអាកាសធាតុក្តៅផងដែរ។
ក្រសួងបរិស្ថាន បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋ និងសហគមន៍ទាំងអស់ សហការអនុវត្តវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យអគ្គីភ័យ និងធានាសុវត្ថិភាពសាធារណៈក្នុងរដូវប្រាំងនេះ៕ ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14302",
"languageVersionId": "8974",
"visibilityVersion": "2",
"versionToken": "a1.gpERDw88e8sXWwQNZba9nJCrmYDubbVKAJEd5WtnFfk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
