ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឯកឧត្តម ទៀ សីហា ប្រគល់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ានក្រោយបញ្ចប់បេសកកម្ម

ថ្ងៃទី២ មេសា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា បានជួបអ្នកសង្កេតការណ៍អាស៊ាន អរគុណម៉ាឡេស៊ី និងស្វាគមន៍ហ្វីលីពីនដែលនឹងបន្តវេនដឹកនាំក្នុងឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី ព្រមទាំងសម្ដែងការកោតសរសើរចំពោះតួនាទីដឹកនាំរបស់ភាគីម៉ាឡេស៊ី ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារក្រុមអ្នកសង្កេតការណ៍ (IOT-AOT) ឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានបញ្ជាក់ថា ការចូលរួមរបស់បណ្តាប្រទេសសមាជិកអាស៊ាន បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រកម្ពុជា ជាពិសេសក្នុងការតាមដាន និងផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម ក៏ដូចជាការអនុវត្តបទឈប់បាញ់។ ក្រុមអ្នកសង្កេតការណ៍បានចុះទៅដល់ទីតាំងជាក់ស្តែង ដើម្បីសង្កេត ស្តាប់ និងប្រមូលព័ត៌មានដោយផ្ទាល់ ហើយបានចងក្រងសកម្មភាពទាំងអស់ក្នុងស្មារតីបន្ថយភាពតានតឹង និងជំរុញដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។ ក្នុងឱកាសដដែលនេះ កម្ពុជា បានស្វាគមន៍សាធារណរដ្ឋហ្វីលីពីន ដែលនឹងចូលមកបន្តវេនដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន សម្រាប់ឆ្នាំ២០២៦ បន្តទៀត។ ដោយ៖ KPS99TV
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "14294",
  "languageVersionId": "8950",
  "visibilityVersion": "2",
  "versionToken": "a1.hivTAeRvZMC-dV9YiowRW49liRe43W58kvI8bo7i2Rw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។